បាត់ដំបងៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានក្រើនរំរលឹក ដល់ មេបញ្ជការ គ្រប់មូលដ្ឋាន ក្រុង ស្រុក ត្រូវត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមចុះជួយប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋ
ជួបភាពប្រឈមផ្សេងៗ ក្នុងមូលដ្នានដែលខ្លួនទទួលខុសត្រូវ ព្រោះខែនេះជារដូវមានភ្លៀងធ្លាក់ មានខ្យល់កន្រ្កាក់ ផ្គររន្ទះ ជាក់ស្ដែងកាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០១៧ នៅត្រង់ចំណុច ភូមិសួរស្តី ឃុំតាលាស់ និងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង មានករណី ភ្លៀង និងខ្យល់កន្ទ្រាក់០១លើក កើតឡើង បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ដែលត្រូវខូចខាតស្ទើរតែទាំងស្រុង។
ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានជួយប្រក់ផ្ទះជូនប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនោះ បានចំនួន០៣គ្រួសារ និងបានឧបត្ថម្ភ ក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន ៥០ ០០០៛ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋជួយប្រក់ផ្ទះ ចំនួន០៥នាក់ ដោយម្មាក់ៗទទួលបានថវិកាចំនួន ២០ ០០០៛។
(អត្ថបទៈ ចិន្តា)