You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធស្រុកវាលវែង ចុះជួយរុះរើផ្ទះ និងជួយសាងសង់ផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋ ដែលរលំ ដោយសារគ្រោះធម្មជាតិ

កម្លាំងមូលដ្ឋាន កងរាជអាវុធស្រុកវាលវែង ចុះជួយរុះរើផ្ទះ និងជួយសាងសង់ផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋ ដែលរលំ ដោយសារគ្រោះធម្មជាតិ

ពោធិ៍សាត់: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធស្រុកវាលវែង បានចុះជួយរុះរើផ្ទះ និងជួយសាងសង់ផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋ ដែលរលំ និងរបើកដំបូល ដោយសារគ្រោះធម្មជាតិ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកណ្តាក ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ត ពោធិ៍សាត់។

សកម្មភាពទាំងអស់នេះ សបញ្ជាក់អោយឃើញពីទឹកចិត្ត និងការយកចិត្តទុកដាក់ របស់កម្លាំងកងរាជអាវុធហត្ថ ដែលតែងតែចូលរួមជួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា ឫកាលៈទេសៈលំបាក់យ៉ាងណាក៏ដោយ។


(អត្ថបទ ម៉ាន់ ដាវីត)