ស្ទឹងត្រែងៈ នៅវេលាម៉ោង១៣ និង០០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ កម្លាំងស្នាក់ការសន្តិសុខ៧២២ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចមុខស្នាក់ការសន្តិសុខ៧២២ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
នេះបើតាមការឳ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧២២ បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានម្ចាស់រថយន្តម្នាក់ មានឈ្មោះ ហេង ម៉ងលាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិជ្រោយចង្ហា ឃុំម៉ង់រាវ ស្រុកតុ្បងឃ្មុំ ខេត្តត្បូងឃ្មុំ និងបានធ្វើការចាប់យក នូវវត្ថុតាងមួយចំនួនរួមមានៈ
១.ឈើអារសសរផ្ចឹក ប្រភេទលេខ១ ចំនួន០៦ដុំ
២.រថយន្ត សាំុយ៉ុង ចំនួន០១គ្រឿង។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការអប់រំម្ចាស់ អោយបញ្ឈប់ការដឹកជញ្ជូនបន្តទៀត និងអោយធ្វើកិច្ចសន្យារួចអោយត្រលប់ទៅលំនៅដ្ឋានវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)