You are currently viewing កម្លាំង​កងរាជ​អាវុធហត្ថក្រុង​ប៉ោយ​ប៉ែតឃាត់ខ្លួនម​នុស្ស០៩នាក់រក្សាទុក​សារធាតុញៀន​

កម្លាំង​កងរាជ​អាវុធហត្ថក្រុង​ប៉ោយ​ប៉ែតឃាត់ខ្លួនម​នុស្ស០៩នាក់រក្សាទុក​សារធាតុញៀន​

អហ.បន្ទាយមានជ័យ​៖ នៅវេលាម៉ោង២២និង​៣០នាទី​ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​កងរាជ​អាវុធហត្ថក្រុង​ប៉ោយ​ប៉ែតបានចេញល្បាត​ក្នុងភូមិសាស្ត្រ រហូត​ឈានដល់ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ វេលាម៉ោង​ ៣និង​៣០នាទី ទាបភ្លឺបានឃាត់ខ្លួនជនសង្ស័យ​ចំនួន​០៩នាក់ ដែលរក្សាទុក​នូវ​សារធាតុញៀន​។​
ជនសង្ស័យ​ដែល​សមត្ថកិច្ចជំនាញ​ឃាត់ខ្លួនបានមាន 1.ឈ្មោះឡាច ប្រុស ហៅឆៃ ភេទប្រុស អាយុ.29ឆ្នាំរស់នៅភូមិក្បាលស្ពាន1សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
2.ឈ្មោះអឿន ដារ៉ា ភេទប្រុស អាយុ. 17ឆ្នាំរស់នៅភូមិ.មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
3.ឈ្មោះវ៉ាន ឈី ភេទប្រុស អាយុ.23ឆ្នាំរស់នៅភូមិ.ក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
4.ឈ្មោះទូច ធ្នូថង ភេទប្រុស អាយុ. 17ឆ្នាំរស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
5.ឈ្មោះវុធ ជីវ៉ា ភេទប្រុស អាយុ. 17ឆ្នាំរស់នៅភូមិ.ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
6ឈ្មោះ.ផេង ផានិត ភេទប្រុស អាយុ.22ឆ្នាំរស់នៅភូមិក្បាលស្ពាន2សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
7.ឈ្មោះសេង សុផាត ភេទប្រុស អាយុ.30ឆ្នាំរស់នៅភូមិ.បាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
8-ឈ្មោះឡុក មាន ភេទប្រុស អាយុ25 ឆ្នាំ រស់នៅ​ភូមិបាលិលេយ្យ1 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
9- ឈ្មោះ ឈា ម៉េងអ៊ាង ភេទប្រុស អាយុ 24ឆ្នាំភូមិបាលិលេយ្យ2 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
វត្ថុតា​ងដែល​សមត្ថកិច្ចជំនាញ​ចាប់ដកបានមាន គ្រឿងញៀនប្រភេទ ខេទឹកកកចំនួន46 កូនថង់ថ្លា និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន៕
1c8a0383418b03ab07bb83c54db5e038

aefde8d4b0fe4624258191666c82d768

20568097e011103c6e72a5a75aef1849