You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ នាំយកថវិកាចំនួន ៥លានរៀល របស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកវរសេនីយ៍ត្រី កៅ ភីរ៉ាដា

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ នាំយកថវិកាចំនួន ៥លានរៀល របស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកវរសេនីយ៍ត្រី កៅ ភីរ៉ាដា

តាកែវៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ឈឹម សវា៉ត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ តំណាង ឯកឧត្ដម ឧត្តមសេនិយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បាននាំយកថវិកាចំនួន ៥.០០០.០០០(ប្រាំលានរៀល)
ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថវិកាបានពីការចូលរួមរបស់ កងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ១.២១៥.០០០រៀល (មួយលានពីរសែនមួយមឺុនប្រាំពាន់រៀល) ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកវរសេនីយ៍ត្រី កៅ ភីរ៉ាដា នាយការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ។

ទាំងអស់នេះ គឺសបញ្ជាក់អោយឃើញពីទឹកចិត្តសណ្តោសប្រណី និងក្តីអាណិតអាសូរ ទៅលើមន្ត្រីដែលនៅក្រោមឱវាត បើទោះបីជា មន្ត្រីទាំងនោះ បានលាចាកពីលើលោកនេះយ៉ាងណាក៏ដោយ។

(អត្ថបទៈ ម៉ាន់ ដាវីត)