You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើយោងតាមប្រភពពត៌មាន ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺធ្វើឡើងជា០២លើក ដោយប្រតិបត្តិការលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង២១ និង៣០នាទីយប់់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧
ដោយកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ឃួន ចាន់ណារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នក្រុម១៣ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថិតនៅចំណុចក្រោយសណ្ឋាគាសុខា ស្ថិតក្នុងក្រុម១២ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដោយបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣. ម៉ូតូ ចំនួន០១គ្រឿង និងលុយខ្មែរចំនួន១០ម៉ឺនរៀល។

បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីបន្តធ្វើការសាកសួរ។

បន្ទាប់ពីសាកសួរចម្លើយរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេបានទទួលទិញថ្នាំញៀនទាំងនោះ យកមកចែកចាយបន្ត ពីបក្ខពួក រស់នៅក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅវេលាម៉ោង ២៣ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចេញធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត រួមមានឈ្មោះៈ
១. ដួង លីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២. នួន សំអាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់់ ០.០៥ក្រាម (ថ្នាំសុទ្ធ)
២. ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន០១គ្រាប់
៣. ទូរស័ព្ទដៃ ចំនួន០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។

(អត្ថបទ ម៉ាន់ ដាវីត)