ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ លោកពលបាលត្រី ញៀន ដារ៉ូ សមាជិកកងអនុសេនាធំចល័តលេខ១៣ប្រចាំការខេត្តព្រះវិហារ ដែលបានជួបឧបទ្ទវហេតុ ដោយគ្រោះថ្នាក់ចរាចរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បាននាំយកជូននូវថវិកាចំនួន ២០០.០០០រៀល ទឹកផ្លែឈើ០១កេស ទឹកសុទ្ធ០១កេស មី០១កេស ទឹកដោះគោឆៅ០១យួរ ទៅជូន លោកពលបាលត្រី ញៀន ដារ៉ូ ផងដែរ៕
(អត្ថបទៈ ឡុក ឡា)