បន្ទាយមានជ័យៈ នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រចាំក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណីអំពើហិង្សា (កូន កាប់ឪពុក) ស្ថិតនៅចំណុចមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កន សន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ
បានធ្វើសកម្មភាពយកកាំបិតប៉័័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ កន ម៉ៃ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ចំនួន០៤ កាំបិត (ចំចិញ្ចើម០១ កាំបិត , ថ្ងាស០១ កាំបិត , ក្បាល០១ កាំបិត និងថ្ពាល់ 01 កាំបិត) ។
នេះបើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មូលហេតុដែលឈានទៅដល់ការប្រើហិង្សាយ៉ាងសាហាវនេះ គឺបណ្តាលមកពី ឪពុកនោះ បានស្តីបន្ទោសកូន ថាមិនចេះរកស៊ី និងបានយកពូថៅចោលត្រូវចង្កាកូននោះ រួចយកកាំបិតប៉័័យតោកាប់ទៅលើកូននោះ ទើបបណ្តាលឲ្យមានការប្រតាយប្រតប់គ្នាបែបនេះ ។
ជនសង្ស័យត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕