You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំកម្លាំងចេញធ្វើសកម្មភាពមនុស្សធម៌

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំកម្លាំងចេញធ្វើសកម្មភាពមនុស្សធម៌

ព្រះវិហារ: ដោយទទួលបានដំណឹងថា មានករណីគ្រោះធម្មជាតិបានកើតឡើង ហើយបានធ្វើអោយផ្ទះប្រជាពលរដ្ឋជាច្រើខ្នងត្រូវបានរងការខូចខាត នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅ គុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកសម្ភារៈមួយចំនួន ទៅជូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដើម្បីទុកសាងសង់លំនៅដ្ឋាន ស្ថិតនៅ ភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងនោះរួមមានៈ

១: ឈ្មោះ រឿន ធន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ ទទួលបានសម្ភារៈដូចជា៖
-ដែកសង្កសី ៣០សន្លឹក
-ដែកគោល ០៣សុង
-ដែកគោលមួក ០៣គីឡូ
-ដែកព្រំ ០៧ម៉ែត្រ
-ជើងតាងសរសរ ០៩
២:ឈ្មោះ ខុន ហ៊ុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ ទទួលបានសម្ភារៈដូចជា៖
-ដែកសង្កសី ៣០សន្លឹក
-ដែកគោល ០៣សុង
-ដែកគោលមួក ០៣គីឡូ
-ជើងតាងសរសរ ០៩
៣:ឈ្មោះ ព្រំ ធាន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ ទទួលបានសម្ភារៈដូចជា៖
-ដែកសង្កសី ៣៥សន្លឹក
-ដែកគោល ០៣សុង
-ដែកគោលមួក ០៣គីឡូ
-ដែកព្រំ ០៧ម៉ែត្រ
-ដែកទ ០៧ម៉ែត្រ
-ជើងតាងសរសរ ១២។