You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧

ត្បូងឃ្មុំៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរង ពលអាវុធហត្ថខេត្តត្បូឃ្មុំ ជាច្រើនរូបផងដែរ។

ក្នុងពិធីនេះដែរ ត្រូវបានឧទ្ទេសនាមដោយ លោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទទួលការងារ កសាងកម្លាំង ជាគ្រូបង្គោល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានប្រសាសន៍ថា ការងារអប់រំចិត្តសាស្ត្រនេះ ត្រូវបានធ្វើឡើងក្នុងមួយឆ្នាំពីរដង ក្នុងគោលបំណង ពង្រឹងគោលជំហរសតិអារម្មណ៍ដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូបក្ដាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍ នយោបាយជាតិ-អន្តរជាតិ និងសន្តិសុខសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានប្រសាសន៍បន្ថែមទៀតថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវយល់ឲ្យបានជ្រួតជ្រាបនូវតួនាទី-ភារកិច្ច និងបេសកកម្ម របស់កងរាជអាវុធហត្ថ ក្នុងការបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទ:មុះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ក៏បានមានប្រសាន៍ផ្ដាំផ្ញើដល់ មេបញ្ជាការគ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវចេះជួយចែករំលែកដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលជួបការលំបាកផងដែរ។


(អត្ថបទៈ ម៉ាន់ ដាវីត)