កំពង់ស្ពឺៈនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឪរ៉ាល់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមការិយាល័យបោៈឆ្នោត របស់មូលដ្ឋាន ដែលខិតជិតមកដល់នៅពេលខាងមុខនេៈ ។
លោកវរសេនីយ៍ទោ បានណែនាំដល់កម្លាំងការពារតាមគោលដៅរបស់ការិយាល័យបោៈឆ្នោត ត្រូវមានឥរិយាបទសុភាពរាបសារថ្លៃថ្នូរ ការពាររាល់ការប៉ុនប៉ងអុកឡុករំខានដល់ការបោៈឆ្នោត ការពារសុវត្តិភាពបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកបោៈឆ្នោត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងពេលយុទ្ធនាការបោៈឆ្នោត ក្រែងមានជនខិលខូចឆ្លៀតឪកាសក្នុងពេកនោៈ។
ក្រោយពីបញ្ចប់ការផ្សព្វផ្សាយរួចមក លោកមេបញ្ជាការ មូលដ្ឋានស្រុកឪរ៉ាល់ ក៏បានចែកជូននូវសម្ភារៈរួមមាន អង្ករ៥០គីឡុក្រាម អង្រឹង០១ ប្រាក់៥ម៉ឺនរៀល ក្រម៉ា០២ សារ៉ុង០១ ដល់សមាជិកកងរាជអាវុធហត្ថចំនួន១២នាក់ ផងដែរ។