ត្បូងឃ្មុំៈ នៅវេលាម៉ោង ១៤ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពញាក្រែក សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមេមត់ និងតំបែរ បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុច ភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពញាក្រែក បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត SANGYONG ០២គ្រឿង
២. ឈើប្រណិតប្រភេទ កកោះ ចំនួន ៨៥ដុំ (មិនទាន់វាស់វែង)។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។