You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកថវិកាចំនួន ៥លានរៀល របស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកពលបាលឯក ឃឹម វ៉ាន់ដេត

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកថវិកាចំនួន ៥លានរៀល របស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព លោកពលបាលឯក ឃឹម វ៉ាន់ដេត

ព្រះវិហារៈ នៅវេលាម៉ោង១៧ និង០០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី ផែង សុផល មេបញ្ជាការកងអនុសេនាធំ ចល័តលេខ១៣ ប្រចាំការខេត្តព្រះវិហារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកថវិកាចំនួន៥.០០០.០០០រៀល (ប្រាំលានរៀល)
ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថវិកាបានមកពីការចូលរួមរបស់សមាជិក កងអនុសេនាធំចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន ១.៣៧០.០០០រៀល (មួយលានបីសែនប្រាំពីរមឺុនរៀល) ទៅចូលរួមរំលែកទុក្ខ និងការលំបាករបស់គ្រួសារសព លោកពលបាលឯក ឃឹម វ៉ាន់ដេត ភេទប្រុស អាយុ២៩ឆ្នាំ សមាជិកកងអនុសេនាធំចល័តលេខ១៣ដែលបានទទួលមរណៈភាព ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧៕


(អត្ថបទៈ ម៉ាន់ ដាវីត)