You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីលួច

ឃាត់ខ្លួនជនសង្ស័យម្នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីលួច

កំពង់ឆ្នាំងៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូរណ៏ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីលួច។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកបរិបូរណ៏ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិថ្មី ឃុំមេលំ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ គង់ រិទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ ចំការអង្គខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចកើតហេតុខាងលើ ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាក អាយហ្វូនសិុកផ្លាស់ (Iphone 6 plus) របស់ជនរងគ្រោះឈ្មោះ ខូ ប៊ុនឈឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានដាក់នៅតុ។

មន្ត្រីដដែល បានបន្ថែមឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ គឺជាកម្មករ ដឹកទឹកសុទ្ធ របស់ជនរងគ្រោះខាងលើ។

ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)