ពោធិ៍សាត់ៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាកាន បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកបាកាន បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ឌីម ច្រូច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
២. ទួន សារ៉ាយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង២០ និង០០នាទីយប់ នៅចំណុចកើតហេតុខាងលើ មានកម្មវិធីរាំធុងបាស ហើយជនសង្ស័យទាំង០២នាក់ខាងលើនេះ ក៏បានមានទំនាស់ដោយសារមើលមុខគ្នាពេលរាំធុងបាស ជាមួយជនរងគ្រោះ ចំនួន០២នាក់ទៀតរួមមានឈ្មោះៈ
១. ម៉ៅ ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ
២. ឡែន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ហើយបានយកបំពង់ទីបវាយទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសជាទម្ងន់។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)