ពោធិ៍សាត់ៈ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ ដល់មន្ដ្រីអាវុធហត្ថ ដែលបានចូលនិវត្តន៍ចំនួន១០រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនិយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នារងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុងស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនិយ៍ត្រី អ៊ុក សាម៉ុន ក៏បានប្រគល់អំណោយជាសម្ភារៈ និងថវិកាមួយចំនួនដល់មន្ដ្រីអាវុធហត្ថដែលចូលនិវត្តន៍ រួមមានៈ
១. អង្ករចំនួន០១ការ៉ុង
២.សារ៉ុង ចំនួន០២
៣. ត្រីខ ចំនួន១២កំប៉ុង
៤. មី ចំនួន០១កេស និងថវិកា ចំនួន៥ម៉ឺនរៀល។
ជាចុងបញ្ចប់នៃកម្មវិធី លោកឧត្តមសេនិយ៍ត្រី អ៊ុក សាម៉ុន ក៏បានថ្លែងអំណរគុណ ដល់មន្ដ្រីអាវុធហត្ថ ដែលបានចូលនិវត្តន៍ នូវការខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងល្អ កន្លងមក សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។
(អត្ថបទ ម៉ាន់ ដាវីត)