កំពង់ធំៈ នៅរសៀលថ្ងៃទី២៩ មេសា ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកអំណោយសប្បុរសធម៌មួយចំនួន ទៅចែកជូន ដល់គ្រួសារនាយអាវុធហត្ថ ដែលជួបការលំបាកចំនួនមួយគ្រួសារ គឺលោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលសម្ភារៈទាំងនោះរួមមាន
១. អង្ករចំនួន៦០គីឡូ
២. មីចំនួន០២កេស
៣. ត្រីខ ចំនួន០២ឡូ
៤មុងចំនួន០១
៥. ភួយចំនួន០១ និងថវិកា ចំនួន៤០មុឺនរៀល។