ព្រះវិហារៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី លី វណ្ណះ អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកអំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមមាន សង្កសីចំនួន ៣០សន្លឹក ទទឹកចំនួន០១ ដែកគោលមួក ចំនួន០៣គីឡូ និងថវិកាចំនួន៤០,០០០រៀល ទៅផ្តល់ជូន ដល់គ្រួសារក្រីក្រ ឈ្មោះ ទិត្យ ស៊ីម ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិប្រមេរ
ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
(ឡុក ឡា)