កំពង់ធំៈ ដោយពិនិត្យឃេីញជាក់ស្តែងនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទោង បានចុះជួយជួសជុលស្ពានឈេីដែលចាស់ទ្រុធទ្រោម ដែលមានប្រវែងបណ្តោយ៥០ម៉ែត្រ និងទទឹង ៥,៥ម៉ែត្រ ស្ថិតនៅភូមិអូដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ការជួសជុលស្ពាននេះ គឹ ចំណាយពេលវេលាជួសជុលចំនួន៧ថ្ងៃ និងចំណាយឈេីអស់ចំនួន ៦,៥ម៉ែត្រគូប ថវិការអស់ចំនួន ៨.៨៥០.០០០រៀល។
(អត្ថបទ ម៉ាន់ ដាវីត)