You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធស្រុកអន្លង់វែង សហការ ចេញធ្វើសកម្មភាពមនុស្សធម៌

កម្លាំងមូលដ្ឋាន កងរាជអាវុធស្រុកអន្លង់វែង សហការ ចេញធ្វើសកម្មភាពមនុស្សធម៌

ឧត្តរមានជ័យ : នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធស្រុកអន្លង់វែង ដឹកនាំដោយលោកវសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយកម្លាំងចំរុះ បានចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួនមួយគ្រួសារ មានឈ្មោះ ឆាយ ធឿន ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរធ្វើស្រែ ( ស្រី្តមេម៉ាយ ) ស្ថិតនៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើអំពីឈើ ប្រក់ស័ង្កសី ផ្ទះទំហំ ៤ម x ៥ម ដែលចំណាយថវិកាអស់ចំនួន ៦ ១២០ ០០០រៀល (ប្រាំមួយលាន មួយសែនពីរម៉ឺនរៀល)។

ទាំងអស់នេះហើយ សបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ជានិច្ចជាកាល ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបប្រទះការលំបាក គ្រប់កាលៈទេសៈ ដោយមិនមានប្រកាន់ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ៕


(អត្ថបទ ម៉ាន់ ដាវីត)