កំពង់ចាម: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី០២ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ច ជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការរង កងអនុសេនាធំចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន៦០នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)