ស្វាយរៀង៖ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំនៃសណ្ឋាគារវ៉ៃគោ បាននិងកំពុងប្រារព្ធពិធី អបអរសាទរ ខួបទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញាជាច្រើនរូបផងដែរ។
នាឱកាសនោះ ការទទួលថវិកាវិភាគទានពីសប្បុរជនបានសរុបចំនួន៣១២៣០០ដុល្លាអាមេរិក (សាមសិបមួយមឺុនពីពាន់បីរយដុល្លាអាមេរិក)។
(អត្ថបទៈ ឧ.អេង ហីុ)