អហ.ខណ្ឌ៧មករា+ចំការមន៖ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ កងកម្លាំងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយនឹងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធនឹងការផ្ទុះអាវុធដោយសេរីនៅចំណុចផ្លូវ១២៥ សង្កាត់បឹងប្រលិតខណ្ឌ៧មករា ។
ដោយមានការសហការណ៍រវាងខណ្ឌទាំង២ ជនសង្ស័យទាំង២ត្រូវបានកងកម្លាំងរាជអាវុធហត្ថបានឃាត់ខ្លួន នៅចំណុចក្រោយវត្តទួលទំពូង ផ្លូវ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន ។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមានឈ្មោះ ទី១ឈ្មោះ ណុប ប៊ុនថង ភេទប្រុស ៣៣ឆ្នាំ ជាយោធា ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ៤១ សង្កាត់អូឫស្សី២ ខណ្ឌ៧មករា និងជនសង្ស័យទី២ឈ្មោះ ឡុង រស្មី ២៧ឆ្នាំ ប្រុស និស្សិតBBU ស្នាក់នៅជាមួយគ្នា ។
វត្ថុតាងដែលសមត្ថកិច្ចជំនាញចាប់ដកមាន អាវុធខ្លី១ដើមម៉ាក QSZ 92-9 លេខ៧២៣៦ និងបង់១ មានគ្រាប់១៣។
បច្ចុប្បន្នជនសង្ស័យទាំងពីរនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ចូនបន្តចាត់ការតាមផ្លូវច្បាប់៕