You are currently viewing អ្នកជួញដូរថ្នាំញៀនម្នាក់​ត្រូវបាន​កម្លាំងកងរាជ​អាវុធហត្ថ​​ខណ្ឌដូនពេញ បានចុះបង្ក្រាប​

អ្នកជួញដូរថ្នាំញៀនម្នាក់​ត្រូវបាន​កម្លាំងកងរាជ​អាវុធហត្ថ​​ខណ្ឌដូនពេញ បានចុះបង្ក្រាប​

អហ.ខណ្ឌដូនពេញ​៖ នៅចំណុច​ចំណត​ឡាន​ក្នុងផ្សារ​សុរិយាម៉ល សង្កាត់ផ្សារថ្មី​ទី​៣ វេលាម៉ោង​២២និង​០០នាទី ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ កម្លាំងកងរាជ​អាវុធហត្ថ​​ខណ្ឌដូនពេញ បានចុះបង្ក្រាប​​និងឃាត់ខ្លួន​ជនសង្ស័យចំនួន​០១នាក់លើករណី​ចែកចាយគ្រឿងញៀន​។​
ជនសង្ស័យដែល​ឃាត់ខ្លួនបានមានឈ្មោះ ខាត់ សុខន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់លីម៉េង ផ្លូវ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។​
វត្ថុតាងដែល​ចាប់ដកពី​ជនសង្ស័យមាន ថ្នាំក្រាមពណ៌ស​ថ្លា​ចំនួន​០៧​កញ្ចប់ ជញ្ជីងថ្លឹង ចំនួន០១គ្រឿង ដែកកេះ ចំនួន០២ ម៉ូតូ០១គ្រឿងម៉ាក ហុងដាធូដេ ពណ៏ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1AX:7641 លុយខ្មែរ ១០ម៉ឺនរៀល លុយដុល្លា ១៥ដុល្លាអាម៉េរិក ទូរស័ព្ទ ចំនួន០៣គ្រឿង ៕
20a48fe6a651010dd587e5a7843fff82

218c7a830e328e7d1a3fed8e97a17dae

a8df1419f894fc6c24736e518a346c42