You are currently viewing ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កណ្តាលៈ នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានធ្វើការឃាត់ជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។

តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ រស់ តារារិទ្ធហៅ (រ៉ា)ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៨កញ្ចប់
២.ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។

(អត្ថបទៈ ម៉ាន់ ដាវីត)