កោះកុង: នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងែទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅបន្តខែឧសភា ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក ស្នាក់ការ មេបញ្ជាការ កងអនុសេនាធំចល័ត និងនាយ នាយរងកងរាជអាវុធហត្ថខេត្តសរុបចំនួន៥៨នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)