You are currently viewing អ្នកបើកបរចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ត្រូវបានអប់រំ

អ្នកបើកបរចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ត្រូវបានអប់រំ

ក្រចេះៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងស្នាក់ការ កងរាជអាវុធហត្ថ៧២២ ខេត្តក្រចេះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចមុខស្នាក់ការ កងរាជអាវុធហត្ថ៧២២ ខេត្តក្រចេះ ដោយបានធ្វើការឃាត់ខ្លួនអ្នកបើកបរចំនួន០២នាក់។

តាមការឱ្យដឹងពី មន្ត្រីស្នាក់ការ កងរាជអាវុធហត្ថ៧២២ បានឱ្យដឹងថា អ្នកបើកបរចំនួន០២នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះៈ
១. លី យុ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ រស់នៅភូមិសំបូរសែនជ័យ ឃុំស្វាយច្រាស់ ស្រុកឈ្នួល ខេត្តក្រចេះ ។
២. កែវ វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិអូរឬស្សី ឃុំអូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ម៉ូតូ ចំនួន០២គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ ចំនួន០៤ដុំ។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។ ចំណែកអ្នកប់កបរទាំងពីរនាក់ ត្រូវបានមន្ត្រីជំនាញធ្វើការអប់រំ និងអោយធ្វើកិច្ចសន្យាវិលត្រលប់ទៅផ្ទះវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)