You are currently viewing បង្ក្រាបករណីលាក់ទុកផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ជាមួយឈើប្រណិតជាច្រើនដុំ

បង្ក្រាបករណីលាក់ទុកផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ជាមួយឈើប្រណិតជាច្រើនដុំ

រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ សហការជាមួយកម្លាំងចម្រុះ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការបង្ក្រាបករណីលាក់ទុកផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្តម៉ាកឡង់គ្រីសស័រឆ្នៃ ចំនួន០៥គ្រឿង
២. ឈើប្រណិតប្រភេទសុក្រម ចំនួន៨១ដុំ។

មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា វត្ថុតាងខាងលើទាំងអស់នេះ គឺជារបស់ជនល្មើស ដែលបំរុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តែត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានធ្វើការតាមដាន និងស្រាវជ្រាវរហូតឈានទៅដល់ការឃាត់បាននូវវត្ថុតាងខាងលើនេះ។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)