You are currently viewing មន្ត្រីកងរាជអាវុធហត្ដខេត្តព្រះវិហារ ចេញធ្វើសកម្មភាពមនុស្សធម៌

មន្ត្រីកងរាជអាវុធហត្ដខេត្តព្រះវិហារ ចេញធ្វើសកម្មភាពមនុស្សធម៌

ព្រះវិហារៈ នៅវេលាម៉ោង១៣ និង០០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់តាំងលោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ
ទទួលការងារកសាងកម្លាំង បាននាំយកនូវថវិកាចំនួន១០០ដុល្លា និងអង្ករ០៤ការ៉ុង ទៅចូលបុណ្យសព លោកយាយ ឈឿក វណ្ណន អាយុ៦៣ឆ្នាំ ត្រូវជាម្តាយរបស់ លោកវរសេនីយ៌ទោ ហង្ស សាវឿត ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តព្រះវិហារ ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពដោយ រោគាពាធ ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខ និងការលំបាករបស់ក្រុមគ្រួសារសពផងដែរ ។