ឧត្តរមានជ័យ : នៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ ដែលដឹកនាំដោយលោក អនុសេនីយ៍ឯក ផៃ ឈិន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់
បានចុៈជួយធ្វើផ្ទៈប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០១គ្រួសារ មានឈ្មោះ ពក ង៉ែត ភេទប្រុស អាយុ ៧០ឆ្នាំ មុខរបរធ្វើស្រែ និងប្រពន្ធ ឈ្មោះ ផាត នឿម អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ ដែលស្ថិតនៅភូមិព្រៃធំ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ និងបាននាំយកសម្ភារៈមួយចំនួនដើម្បីទិកដោះស្រាយទុក្ខលំបាក រួមមាន ÷
១. សង្ក័សីប្រវែង០៣ម៉ែត្រ ១៥ សន្លឹក
២. អង្ករ០១ ការ៉ុង
៣. មី០២ កេស
៤. ទឹកផ្លែឈើ ០១ កេស
៥. ត្រីខ ០១ យួរ
៦. ទឹកត្រី ០១ យួរ
៧. ទឹកសីុអីុវ០១យួរ
៨. ខ្ទឹមសរ ០១ កញ្ចប់
៩. ប៊ីចេញ ០១ កញ្ចប់
១០. ស្ករសរ ០១ កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀល។
