ត្បូងឃ្មុំៈ នៅវេលាម៉ោង ១៤ និង០០នាទី រសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលខេត្ត និងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកនាយសេនាធិការរង ប្រធាន/អនុមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានស្រុក/ក្រុង ប្រធានស្នាក់សន្តិសុខ និងអង្គភាពពាក់ព័ន្ធ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សរុបចំនួន ៤៥នាក់ ។
លោកវរសេនីយ៍ឯក មេបញ្ជាការរង និងជានាយសេនាធិការ បានដាក់ចេញនូវវិធានការអនុវត្តដល់ មេបញ្ជាការ តាមបណ្តារមូលដ្ឋាន ដែលទទួលខុសត្រូវ ដឹកនាំកម្លាំងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនអង្គពិធី ត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចដែលបានកំណត់ ក្នុងផែនការរបស់កងរាជអាវុធហត្ថដែលបានដាក់ចុះ ហើយត្រូវសហការល្អប្រសើរជាមួយកងកម្លាំងដែលមានការពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យការប្រារព្ធពិធីប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ១០០%។
(អត្ថបទ អ៊ាង ភារៈ)