បន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ចូនជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្ត។
ជនសង្ស័យ៩នាក់ដោយមាន២ចែកចាយគ្រឿងញៀនមាន១.ឈ្មោះ ឡុក មាន ភេទប្រុសអាយុ២៥ឆ្នាំ ២.ឈ្មោះ ផេង ផានិតភេទប្រុសអាយុ២២ឆ្នាំនិងអ្នកប្រើប្រាស់៥នាក់ដែលរស់នៅសង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅពេលកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោកវរះសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចេញល្បាតពេលយប់បានឃើញមុខសញ្ញាហើយបានបង្ក្រាប់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៩នាក់ក្នុងនោះមាន២នាក់ជាអ្នកចែកចាយនិងម្នាក់ទៀតរក្សាទុកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ខេទឹកក)ចំនួន៤៦ថងតូចស្មើរចំនួន១៥,១៤ក្រាមនៅវេលាម៉ោង៣.៣០នាទីទាបភ្លឺថ្ងៃទី១៩តុលា២០១៥នៅចំណុចភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត។
លោកបានបន្តថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៩នាក់មាន២នាក់ជាអ្នកចែកចាយនិងម្នាក់រក្សាទុកគ្រឿងញៀនក្រោយពេលសាកសួរចម្លើយបានសារភាពនិងវត្ថុតាងគ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕