កណ្តាលៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងមួយលើក (ជល់មាន់) ស្ថិតនៅចំណុច ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមប្រភពពត៌មានពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង បានឱ្យដឹងថា
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. ម៉ូតូចំនួន០៤គ្រឿង
២. មាន់ជល់ចំនួន៣ក្បាល
៣. កន្រ្តក់ដាក់មាន់ចំនួន៣ និងស្កុតសំរាប់រំខ្នាយមាន់មួយចំនួន។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)