You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ

ព្រះវិហារៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន
ប្រធានមន្ទីរ មេបញ្ជាការ ក្រុង ស្រុក នាយការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថ ជាសិក្ខាមសរុបទាំងអស់ចំនួន៧៤នាក់។

យោងតាមផែនការហ្វឹកហ្វឺន ដែលអានដោយ នាយការិយាល័យ ហ្វឹកហ្វឺន បាន
អោយដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល១៥ថ្ងៃ ស្មើនឹង៧២ម៉ោង គិតចាប់ផ្តើមពី

ថ្ងៃទី០៨ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមសរុបចំនួន៥២នាក់ ហើយវគ្គហ្វឹកហ្វឺននេះ មានចំនួន១២មេរៀន ក្នុងនោះ មុខវិជ្ជាយោធាស្មើនឹង ៤០% មុខវិជ្ជាជំនាញអាវុធហត្ថស្មើនឹង៦០%។

(អត្ថបទៈ ឡុក ឡា)