You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញចុះពង្រឹងការងារសន្ដិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តស្វាយរៀង

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញចុះពង្រឹងការងារសន្ដិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តស្វាយរៀង

ស្វាយរៀងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងការងារសន្ដិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើស។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ស្នងការ ស្នងការរង បច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង សរុបចំនួន៥៣នាក់។

បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋាន បច្ចេកទេសសន្តិសុខ និងស្រាវជ្រាវ បានធ្វើបទបង្ហាញាស្តីពីយន្តការដឹកនាំគ្រប់គ្រងបញ្ជា តួនាទី ភារកិច្ច និងការងារសន្តិសុខ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល ក៏ផ្តាំផ្ញើ និងណែនាំ អំពីរបៀបរបបធ្វើការងារ និងទំនាក់ទំនង ជាមួយស្ថាប័នដែលពាក់ព័ន្ធ និងខិតខំបន្តការងារ បង្ការ បង្រ្កាប បទល្មើស ដែលនឹងអាចកើតឡើងនៅទូទាំងខេត្តផងដែរ។