រតនគិរីៈ នៅវេលាម៉ោង១៩ និង០០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានធ្វើការបង្ក្រាបករណីដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុច ភូមិ ប៉ក់ធំ ឃំុប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្តម៉ាកឡង់គ្រីសស័រ ចំនួន០១គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ ពេញមួយរថយន្ត (ពុំទាន់វាស់វែង)។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)