You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាស២ ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាស២ ឆ្នាំ២០១៧

កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាស១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ត្រី សោម សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាង ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សរុបចំនួន១៧១នាក់។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី សោម សាម៉ុន បានលើកឡើងអំពីគោលបំណងការអប់រំចិត្តសាស្ត្រថា ជាការពង្រឹងគោលជំហរសតិអារម្មណ៏ ស្មារតី ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍ថ្មីៗនៃសភាពការណ៍នយោបាយ និងសន្តិសុខសង្គមជាប្រចាំ ។

ក្នុងនោះអាចធ្វើឲ្យនាយទាហាន នាយទាហានរង និងពលអាវុធហត្ថយល់ជ្រួតជ្រាបនៅតួនាទី ភារកិច្ច និងបេសកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោៈមុត ស្មោៈត្រង់ដាច់ខាតចំពោៈ ជាតិ សាសនា ព្រៈមហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី សោម សាម៉ុន ជាគ្រូឧទ្ទេសផ្នែកអប់រំចិត្តសាស្ត្របានរំលឹក ជូនក្នុងពិធីនោៈបន្ថែម ថា ក្នុងនាមយើង ជាកងកម្លាំងដាច់ខាតត្រូវពង្រឹងសមត្ថភាព ចំណេៈដឹង ជំនាញ ចំណេៈដឹងទូទៅ ចំណេៈដឹងផ្នែកច្បាប់ បទបញ្ជារួមទាំងវិន័យ ក្រមសីលធម៏ វិជ្ជាជីវៈជាយោធាច្បាប់ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ល។

លោកបានបន្តទៀតថា ត្រូវជំរុញគ្រប់បណ្តាអង្គភាពនាៗ និងសមាសភាពដែលមានការពាក់ពន្ធ័ ត្រូវម្ចាស់ទទួលខុសត្រូវ រៀបចំចាត់ចែងចូលរួមអនុវត្តដើម្បីសម្រេចបានផែនការអប់រំចិត្តសាស្ត្រ បន្តពីគ្រូបង្គោលឲ្យបានគ្រប់ៗគ្នា ហើយគ្រប់ផ្នែកក្នុងការអប់រំចិត្តសាស្ត្រត្រូវធានាឲ្យបានទាំងបរិមាណ និងគុណភាព ហើយក្តាប់ជាប់នូវទស្សនៈ គោលជំហរ និងការវិវត្តប្រែប្រួលសតិអារម្មណ៏របស់អាវុធហត្ថគ្រប់រូប នៅគ្រប់កាលៈទេសៈ និងតាមដំណាក់កាលរបស់ប្រទេសជាតិខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ ត្រូវមានវិធានការចាំបាច់ដោៈស្រាយជូនដល់ កងកម្លាំងឲ្យទាន់ពេលវេលា ៕


(អត្ថបទៈ សំនៀង)