ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៏ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយអាវុធហត្ថជាន់ខ្ពស់ ចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខដល់ក្រុមគ្រួសារសព លោកឧត្តមសេនីយ៏ត្រី ទៀវ សីុណាត ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណះភាព កាលពីថ្ងៃសៅរ៏ ទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជនន្មាយុ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្ម។
សពតម្កល់ធ្វើទក្ខណានុប្បទាននៅគេហដ្ឋាន នៃសពផ្លូវលំលេខ៩៩ ក្រុមទី៤ ភូមិដើមគ សង្កាត់ដើមមៀន ទល់មុខសាលាខេត្តកណ្ដាល។
ឯកឧត្តម ឧត្តមសេនីយ៏ឯក ប្រាក់សិទ្ធ បានចូលរួមសម្ដែងនូវការសោកស្ដាយយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ លោកឧត្តមសេនីយ៏ត្រី ទៀវ សីុណាត ក្នុងជួរអង្គភាពកងរាជអាវុធហត្ថ ក៏ដូចជាការបាត់បង់កូនចៅដ៏ល្អជាទីរាប់អានមួយរូបព្រមទាំងបានរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។
ឧត្តមសេនីយ៏ឯក ប្រាក់ សិទ្ធ បានលើកឡើងនូវគុណសម្បត្តិដែល លោកឧត្តមសេនីយ៍ត្រីទៀវ សីុណាត បានដឹកនាំបំពេញភារកិច្ចជូនជាតិមាតុភូមិនៅក្នុងអង្គភាពកងរាជអាវុធហត្ថ ហើយឥឡូវនេះបានឃ្លាតឆ្ងាយពីយើងទាំងអស់គ្នាជាពិសេសបាត់បង់ ឧត្តមសស្វាមីដ៏ល្អដែលឃ្លាតឆ្ងាយពីក្រុមគ្រូសារឃ្លាតឆ្ងាយពីកូនប្រុសកូនស្រីសំណព្វចិត្តជាទីស្រឡាញ់ស្មើរនឹងជីវិតឃ្លាតឆ្ងាយពីសាច់សាលោហិតទាំងអស់ជារៀងរហូតមិនអាចត្រឡប់វិញឡើយ។
ជាមួយនោះផងដែរក្រុមគ្រួសារសពបានសម្ដែងនូវការរំភើបចិត្តចំពោះកាយវិការប្រកបដោយសប្បុរសធម៏និងព្រហ្មវិហារធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៏សៅ សុខា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ ដែលបានយកចិត្តទុកដាក់គិតគូរមកចូលរួមរំលែកទុក្ខព្រមទាំងគោរពវិញ្ញាណក្ខន្ធនាពេលនេះ។
ក្នុងពិធីបុណ្យសព លោកឧត្តមសេនីយ៏ត្រី ទៀវ សីុណាត ក្រសួងការពារជាតិបានជួយឧបត្ថម្ភឋវិកាចំនួន២.៤០០.០០០រៀល(ម្ភៃបួនលានរៀល)និងឋវិកាជួយឧបត្ថម្ភផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា ចំនួន៥.០០០.០០០រៀល(ប្រាំលានរៀល)។