You are currently viewing ឧត្តមសេនីយ៏ត្រី សំ តុលា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសព លោកឧត្តមសេនីយ៏ត្រី ទៀវ សីុណាត

ឧត្តមសេនីយ៏ត្រី សំ តុលា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសព លោកឧត្តមសេនីយ៏ត្រី ទៀវ សីុណាត

កណ្តាលៈ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយអាវុធហត្ថខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសព លោកឧត្តមសេនីយ៏ត្រី ទៀវ សីុណាត ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណះភាព កាលពីថ្ងៃសៅរ៏ ទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជនន្មាយុ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្ម។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី សំ តុលា បានចូលរួមសម្ដែងនូវការសោកស្ដាយយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ លោកឧត្តមសេនីយ៏ត្រី ទៀវ សីុណាត ក្នុងជួរអង្គភាពកងរាជអាវុធហត្ថ ក៏ដូចជាការបាត់បង់ឳពុកល្អមួយរូប ប្តីល្អមួយរូប កូនល្អមួយរូប និងមិត្តភ័ក្ត្រដ៏ល្អ ជាទីរាប់អានមួយរូប។


(អត្ថបទៈ ម៉ាន់ ដាវីត)