កំពតៈ នៅវេលាម៉ោង២៣ និង២០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច បានធ្វើការបង្ក្រាបករណីដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិដំណាក់ក្រឡាញ់ ឃុំប្រសាទ ភ្នំប្រសាទ ស្រុកកំពុងត្រាច ខេត្តកំពត ។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត ចំនួន០១គ្រឿង
២. ឈើប្រណិតប្រភេទធ្នង់ ពេញមួយរថយន្ត (ពុំទាន់វាស់វែង)។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។