ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាស១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុត សំអាត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលការងារកសាងកម្លាំង តំណាង ឯកឧត្តម ឧត្តមសេនីយ៏ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សរុបចំនួន១៩០នាក់។
អត្ថបទ ម៉ាន់ ដាវីត)