ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារចាក់បំពេញដី ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
ក្នុងនោះឯកឧត្តមមេបញ្ជាការបានផ្តល់គោលការណ៍ណែនាំ ដោយតម្រង់ទិស និងផែនការអនុវត្តបន្ត ក្នុងការចាក់បន្ថែមកម្ពស់ដី និងសាងសង់របងទីបញ្ជាការអោយបានរួចរាល់ ដើម្បីឈានទៅប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលខាងមុខ។
(អត្ថបទៈ អ៊ាង ភារៈ)