កំពង់ចាមៈ នៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្ថិតនៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
តាមការបញ្ជាក់ ពីមន្ត្រីកងរាជអាវុធហត្ថក្រុងកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ហ៊ន់ ឡៃហ៊ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
២. ឥន វ៉ាន់ដា ភេទប្រុស ជនជាតិខ្មែរ អាយុ១៥ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៣. សន លីមីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៤. ចាន់ សុភី ហៅ ស្រីទូច ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ រស់នៅផ្ទះជួលស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់០.៥៤ក្រាម
២.ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។