You are currently viewing នាយឧត្តមសេនីយ៍ សៅ​ សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ទៀវ សីុណាត

នាយឧត្តមសេនីយ៍ សៅ​ សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ទៀវ សីុណាត

ភ្នំពេញៈ នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី ទៀវ ស៊ីណាត ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណះភាពកាលពីថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជនន្មាយុ៣៥ ឆ្នាំដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្ម សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋានផ្លូវលំលេខ៩៩ ក្រុមទី៤ ភូមិដើមគ សង្កាត់ដើមមៀន ទល់មុខសាលាខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ​ សុខា បានចូលរួមសម្ដែងនូវការសោកស្ដាយយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់ ឧត្តមសេនីយ៍ត្រី ទៀវ ស៊ីណាត ក្នុងជួរអង្គភាពកងរាជអាវុធហត្ថ ក៏ដូចជាការបាត់បង់កូនចៅដ៏ល្អជាទីរាប់អានមួយរូបព្រមទាំងបានរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។

ជាមួយនោះផងដែរក្រុមគ្រួសារសពបានសម្ដែងនូវការអរគុណចំពោះកាយវិការប្រកបដោយសប្បុរសធម៌ និងព្រហ្មវិហារធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានយកចិត្តទុកដាក់គិតគូរមកចូលរួមរំលែកទុក្ខព្រមទាំងគោរពវិញ្ញាណក្ខន្ធនាពេលនេះ។