ភ្នំពេញៈ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី មេបញ្ជាការ មេបញ្ជាការរង និងនាយអាវុធហត្ថខណ្ឌទាំង១២ ចំណុះរាជធានីភ្នំពេញ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ទៀវ សីុណាត ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសម្មានចិត្តក្រៀមក្រំបំផុត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកា របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ២លានរៀល ដែលបានមកពីការចូលរួមរបស់ឯកឧត្តមផ្ទាល់ រួមជាមួយមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១២នៃរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារនៃសពជាបច្ច័យចូលបុណ្យផងដែរ។