ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាឆ្លង និងអនុប័តសេចក្តីព្រាងរបាយការណ៍ ករណីបទល្មើសធនធានធម្មជាតិ នៅចំណុចអូរហ៊ុច ខេត្តមណ្ឌលគិរី ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ក្នុងអង្គប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ឯកឧត្តម តំណាងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម ឧត្តមសេនីយ៍ នាយទាហាន នាយនគរបាលជាតិ និងនាយអាវុធហត្ថជាច្រើនរូបផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)