ព្រះវិហារៈ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបចំនួន ៥០នាក់ ដឹកនាំដោយលោកវរសេនីយ៌ទោ កែវ វុធ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះជួយលើកផ្ទះ ជូនប្រជាពលរដ្ឋមួយខ្នង ដែលទំហំ៦ម៉ែត្រx៨ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ ណែម ឃន ភេទស្រី អាយុ៥៣ឆ្នាំ ជាកសិករ រស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
(អត្ថបទៈ ឡុក ឡា)