You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង បង្ក្រាបករណីដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង បង្ក្រាបករណីដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់

ពោធិ៍សាត់ៈ នៅវេលាម៉ោង០១ និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង បានធ្វើការបង្ក្រាបករណីដឹកជញ្ចូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្តម៉ាកតូយូតាច្នៃ ចំនួន០១គ្រឿង
២. ឈើប្រណិតប្រភេទបេង ចំនួន ១០៣ កំណាត់ ស្មើនិង ១,៩៣០ ម៉ែត្រគូប។

មន្ត្រីដដែលបានបញ្ជាក់បន្ថែមទៀតថា ក្នុងនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ មានឈ្មោះ សុ វណ្ណថន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម(ព្រូឡាន)។

វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តតាមនិតិវិធី។