You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក

ស្វាយរៀង : នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង អមដំណើរដោយ លោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានស្រុករមាសហែក សរុបចំនួន២៥នាក់ និងមានការអញ្ជើញចូលរួមពីលោក
អភិបាល នៃគណអភិបាលរងស្រុករមាសហៃក បាននាំយកអំណោយមនុស្សធម៌៌ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាព ទីទល់ក្រ ជូបការលំបាក ក្នុងជីវភាព ចំនួន២៨គ្រួសារ ស្ថិតក្នុងភូមិក្នុង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលក្នុងមួយគ្រួសារៗទទួលបានៈ

១.អង្ករ ចំនួន ០២បាវតូច ដែលមានទម្ងន់៤៤គីឡូក្រាម
២. មី ចំនួន០១កេស
៣. ទឹកត្រី ចំនួន០១យូរ
៤. ទឹកសុីអៀវ ចំនួន០១យូរ
៥. ត្រីខកំប៉ុង ចំនួន ១០កំប៉ុង
៦. ស្ក ស ចំនួន០២ គីឡូ
៧. បីចេង ចំនួន ០២គីឡូ និងថវិកា ចំនួន ២០០,០០០រៀល (ពីសែនរៀល)។