កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងារអធិការកិច្ច នៃក្រសួងការពារជាតិ រួមនិងអគ្គបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ ប៊ុន ថូ ប្រធាន ក្រុមការងារអធិការកិច្ច និងមន្ត្រីជំនាញជាច្រើនរូប មកពីអង្គភាពខាងលើ ។
ផ្អែកតាមខ្លឹមសារ នៃក្រុមអធិការកិច្ចបានបង្ហាញថា កម្មវិធីនេះធ្វើសម្រាប់ឆ្នាំ២០១៦ ដែលធ្វើឡើងនៅបញ្ជាការដ្ឋាន យោធភូមិភាកទី៣ បណ្តាកងឯកភាពចំណុះ និងទីបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តាខេត្ត ស្ថិតក្នុងភូមិភាគទី៣ ។
ក្នុងនោះក្រុមការងារអធិការកិច្ច ធ្វើការងារលើជំនាញចំនួន៤មុខជាចំណុចសំខាន់រួមមាន៖ ការងារបុគ្គលឹក ,ការងារវិស្វកម្ម(អចលៈទ្រព្យមិនទាន់ចុះបញ្ជី),ការងារបង្ក្រាបគ្រឿងញៀន និងអប់រំ ,ការងារបង្ក្រាបបទល្មើសផងដែរ ។
ថ្លែងនៅចំពោះមុខ នៃក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ និងក្រុមការងារ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអោយដឹងថា នេះជាលើកទី១ហើយ ក្នុងនាមជា មេបញ្ជាការ ដែលបានទទួលស្វាគមន៏ក្រុមការងារអធិការកិច្ច ដែលបានអញ្ជើញចុះត្រួតពិនិត្យការងារនៅទីនេះ ហើយការធ្វើអធិការកិច្ចនេះក៏ជាការពង្រឹងចំពោះជំនាញឲ្យបានយល់ពីតួនាទីភារកិច្ចចំពោះអង្គភាពថែមទៀត ។
ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន បានបន្តថា គ្រប់កិច្ចការទាំងឡាយ បើមិនមានអធិការកិច្ចឬត្រួតពិនិត្យឲ្យបានល្អិតល្អន់នោះទេ យើងជាមន្ត្រីអនុវត្តច្បាប់ ពិតជាមិនអាចមើលគ្រប់ជ្រុងជ្រោយបាននោះឡើយ ដូច្នោះហើយក្រុមការងារអធិការកិច្ចគឺជាអ្នកជួយកែសម្រួល និងតម្រង់ទិសឲ្យសកម្មថែមទៀតដល់ជំនាញ ។
ឯកឧត្តម ឧត្តមសេនីយ៏ទោ ប៊ុន ថូ ប្រធានក្រុម អធិការកិច្ចក្រសួងការពារជាតិ ក៏បានថ្លែងនៅការកោតសសើរចំពោះឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន និងមន្ត្រីជំនាញដែលបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយក្រុមការងារនេះ និងបានបង្ហាញថាអង្គភាពបានយល់យ៉ាងច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលបានបំពេញកន្លងមក ហើយនិងបានដឹងយ៉ាងប្រាកដចំពោះភាពខ្វៈខាតដែលមន្ត្រីជំនាញអនុវត្តមិនទាន់មានប្រសិទ្ធភាព ។
លោកឧត្តមសេនីយ៏ទោ បានបន្តទៀតថា អ្វីដែលអង្គភាពបានបំពេញកន្លងមក យើងឃើញថាអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងកសាងនៅធនធានមនុស្ស រួមទាំងបានបំប៉នមន្ត្រីជំនាញគ្រប់មន្ទីរបានយ៉ាងល្អប្រសើរ ដែលនេះជាវីរភាពរបស់យោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់ក្នុងជួរកងយោធពលខេមរភូមិន្ទ។
(អត្ថបទ សំនៀង)